រដ្ឋបាលខេត្តតាកែវ

Takeo Administration
ស្វែងរក

លិខិតអនុញ្ញាតសាងសង់សម្រាប់ផ្ទះថ្មក្រោមឈើលើដែលមានផ្ទៃក្រឡាកម្រាលសំណង់ ចាប់ពី ១០០ម៉ែត្រការ៉េ ចុះក្រោម

អតិថិជនដែលមានសិទ្ធទទួលសេវា៖
តើអ្នកណាអាចស្នើសុំអាជ្ញាបណ្ណបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន?
  • ប្រជាពលរដ្ឋខ្មែរ
NEXT SECTION
Continue
សេចក្តីណែនាំ
នីតិវិធីនៃការផ្តល់សេវាលិខិតអនុញ្ញាតសាងសង់សម្រាប់ផ្ទះថ្មក្រោមឈើលើ មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម៖
  1.  អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  2. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  3. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  4. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  5. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  6. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
  7. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
  8. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
  9. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
  10. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
  11. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
  12. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  13. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
  14. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
  15. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  16. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
NEXT SECTION
Continue
ដំណើរការផ្តល់សេវា
ដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់សម្រាប់ផ្ទះថ្មក្រោមឈើលើ អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់នូវឯកសារដូចខាងក្រោម៖
  • ច្បាប់ចម្លងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ០៥ច្បាប់
  • ប្លង់ស្ថាបត្យកម្ម ០៥ច្បាប់
  • សលាកបត្រដីឡូតិ៍ ០៥ច្បាប់
  • កិច្ចសន្យាហ៊ុំព័ទ្ធការដ្ឋាន ០៥ច្បាប់
  • កិច្ចសន្យាសាងសង់
  • កិច្ចសន្យាសាងសង់ជាប់ជញ្ជាំងអឌ្ឍសិទ្ធិ (ករណីសាងសង់ជាប់ជញ្ញាំងអឌ្ឍសិទ្ធិអ្នកជិតខាង) ០៥ច្បាប់
  • រូបថតបង្ហាញទីតាំង ០១ច្បាប់
  • កិច្ចសន្យារបស់ក្រុមហ៊ុន ឬក្រុមជាងសាងសង់
  • ច្បាប់ចម្លងលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ ០៥ច្បាប់
NEXT SECTION
Continue
តម្លៃសេវា

ផ្ទះថ្មក្រោមឈើលើដែលមានផ្ទៃក្រឡាកម្រាលសំណង់ ចាប់ពី ១០០ម៉ែត្រការ៉េ ចុះក្រោម

តម្លៃសេវាជាក់លាក់ក្រៅក្រុងតម្លៃសេវាជាក់លាក់ក្នុងក្រុងរយៈពេលអតិបរមា
៩៨ ០០០ រៀល១៤០ ០០០ រៀល២៥ថ្ងៃ (ថ្ងៃធ្វើការ)
NEXT SECTION
Continue
ទំនាក់ទំនង

ការិយាល័យច្រកចេញចូលតែមួយ

Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។

ដើម្បីទទួលបានសេវាសូមទាក់ទងទៅកាន់អង្គភាព ឬស្ថានប័នផ្តល់សេវាសារធាណៈដែលជិតលោកអ្នក ចុចទីនេះ ដើម្បីស្វែងរកអង្គភាព ឬស្ថានប័នក្នុងខេត្តបាត់ដំបង