រដ្ឋបាលខេត្តតាកែវ

Takeo Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តតាកែវ នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ

នៅព្រឹកព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយក អង្ករចំនួន ៥តោន និងសាប៊ូ ៥កេស ស្មើ ៣៥០ដុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទុកសម្រាប់ចែកជូន អតីតយុទ្ធជន ខេត្តតាកែវ ដែលមានជីវភាពខ្វះខាត ។

ឯកឧត្តម អភិបាលខេត្តតាកែវ បានបញ្ជាក់ថាអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ គឺសម្រាប់ជួយ សម្រួលដល់ បងប្អូនអតីតយុទ្ធជន ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ ជាពិសេសអំឡុងពេលដែលកំពុងរីករាលដាល នៃជម្ងឺកូវីដ១៩ ។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តជួសមុខអោយថ្នាក់ដឹកនាំក៏ដូច ជា សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយះ ឯកឧត្តមអភិបាលខេត្តតាកែវ ដែលបានផ្តល់ អង្ករ ចំនួន ៥តោន និងសាប៊ូ ៥កេស សម្រាប់ចែកជូន បងប្អូនអតីតយុទ្ធជនរបស់យើងដែលកំពុងជួបការលំបាកនាពេលនេះ៕

អត្ថបទទាក់ទង