រដ្ឋបាលខេត្តតាកែវ

Takeo Administration
ស្វែងរក

ស្ថានភាពទូទៅ

ខេត្តតាកែវ​ស្ថិតនៅប៉ែកនិរតី នៃព្រះរាជាណាចក្រកម្ពុជា​ ទីប្រជុំជន​ខេត្ត​ស្ថិត​ក្នុង​ក្រុង​ដូនកែវ​មាន ចម្ងាយ ​៧​៧គីឡូម៉ែត្រតាមផ្លូវជាតិ​លេខ២ និង៨៧គីឡូម៉ែត្រតាមផ្លូវជាតិលេខ៣ ព្រមទាំង​៧៥គីឡូម៉ែត្រ តាមផ្លូវដែកពី​រាជធានីភ្នំពេញ។ ខេត្តមានព្រំប្រទល់​ខាងជើង​ និងខាងកើតជាប់ខេត្តកណ្តាល ​ខាងលិច​ជាប់ ខេត្ត​កំពង់ស្ពឺ  និង​ខេត្តកំពត​  ហើយខាងត្បូង​ និងខាងកើត​ជាប់នឹងប្រទេសវៀតណាម មានផ្ទៃដី​សរុប​ចំនួន៣.៧៥៤,៤៣ គីឡូម៉ែត្រការ៉េ ក្រុង​០១​មាន សង្កាត់​០៣ ស្រុក​០៩ មានឃុំចំនួន​៩៧ និងភូមិចំនួន​១.១១៩ ចំនួនគ្រួសារ ២២១.៧៣៦ ប្រជាពលរដ្ឋសរុប ១.០២៦.២០១នាក់/ស្រ្តីចំនួន ៥២៧.៦៨៩នាក់។