រដ្ឋបាលខេត្តតាកែវ

Takeo Administration
ស្វែងរក

​សក្តានុពលវិនិយោគ

សក្តានុពល​​​ខេត្តបាត់ដំបង​ពឹង​ផ្អែល​វិស័យ​សំខាន់ៗ​ជា​ច្រើន​រួមមាន វិស័យកសិកម្ម សិប្បកម្ម​និងឧស្សាហកម្ម ទេសចរណ៍និងសេវាកម្ម។ វិស័យ​កសិកម្ម​មាន​ផ្ទៃ​ដី​សម្រាប់​កសិកម្ម​សរុប ៤១៥,២០០​ហិតា​ ចែក​ជា​បី​ គឺ​ផ្ទៃដី​​ស្រូវ​ឡើង​ទឹក​ចំនួន ៣២,៦០០ហិតា ផ្ទៃដី​ស្រូវ​ស្រុក​មាន​ចំនួន ២៨២,៥០០ហិតា និង​ផ្ទៃដី​ចំការ​មាន​ចំនួន ១០០,១០០ហិតា​។ ខេត្តបាត់ដំបង​មាន​សណ្ឋាន​​ដី​ចែក​ជា​បី​​តំបន់​​សំខាន់​ ​គឺ​​តំបន់​​ខ្ពង់​រាប​ ជា​​តំបន់​​ចំការ​​ឈើ​​ហូប​ផ្លែ និង​ដំណាំ​​ឧស្សាហ៍កម្ម​​ស្ថិត​​នៅ​​ភាគ​​ខាង​​លិច​​នៃ​​ខេត្ត ​តំបន់​​​វាល​​រា​ប​​​(វាល​​​ស្រែ​​តាម​​បណ្តោយ​​ផ្លូវ​​ជាតិ​​លេខ​៥ មាន​ស្រុក​មោងប្ញស្សី សង្កែ ថ្មគោល និង​​ក្រុងបាត់ដំបង​)​​ តំបន់​ទំនាប​ជាប់​បឹង​​ទន្លេ​សាប​(​ស្រុកមោងប្ញស្សី សង្កែ ឯកភ្នំ ថ្មគោល​)​។ ដំណាំ​ស្រូវ​មាន​ផ្ទៃដី​ដាំដុះ​​សរុប ៤១៥,២០០ហិតា (​ផ្ទៃដី​ស្រូវ​វស្សា​ ៣៣៣,៥៩៨ហិតា និង​ប្រាំង ២០,៥៣៨ហិតា​) ទិន្នផល​ស្រូវ​សរុប​ ១,១៤៨,៩៣៩តោន​ តុល្យភាព​រវាង​សេចក្តី​ត្រូវ​ការ​ និង​បរិមាណផល​បាន ១.១៤៨.៩៣៩តោន កាត់​ទុក​ពួជ​ ​ការចិញ្ចឹមសត្វ​​​ និង​​បាត់បង់​ពេល​ប្រមូលផល ១៣% ស្មើនឹង ១៤៩,៣៦២តោន ស្រូវ​​​ចំណី​​នៅ​​សល់​ ៩៩៩,៥៧៧តោន​ គិតជា​​​អង្ករ ​៦៤% ស្មើនឹង ៦៣៩,៧២៩តោន​ តម្រូវ​ការ​ស្បៀង​១ឆ្នាំ​ប្រជាពលរដ្ឋ ១,២១៩,២៥៩នាក់ ស្មើនឹង ១៤៣គីឡូក្រាម/១​នាក់ ​១៧៤,៣៥៤តោន បរិមាណ​ស្បៀង​លើស​គិតជា​​អង្ករ​ ៤៦៥,៣៧៥តោន គិតជា​​ស្រូវ ​៧២៧​,១៤៩​តោ​ន​​។ ខេត្តបាត់ដំបង​​​មាន​ប្រភព​ទឹក​សំខាន់ៗ និង​ជា​ប្រព័្ធន​ធារាសាស្រ្ត​ធម្មជាតិ​ធំៗ​ចំនួន ០៤ គឺ​​ប្រព័ន្ធ​​ស្ទឹង​​ដូនទ្រី​​​(ស្ទឹង​មោងប្ញស្សី​) ប្រព័ន្ធ​​ស្ទឹ​ង​​សង្កែ ប្រព័ន្ធ​ស្ទឹង​មង្គលបូរី​​​(​ហូរ​​ពី​​តំបន់​​ភ្នំ​​​កាត់​​ភូមិសាស្រ្ត​​ខេត្ត​​ឆ្ពោះ​​​ទៅ​​​បឹង​​​​ទន្លេ​សាប និង​ប្រព័ន្ធ​​អាង​​ទឹក​​កំពីងពួយ​​​(​១១០​លាន​ម៉ែត្រ​គូប​) ក្នុង​នោះ​​​សមត្ថភាព​​ស្រោច​​ស្រព​​រដូវ​​វស្សា ​៨២,២០០ហិតា និង​ប្រាំង​ ១៧,៥០០ហិតា ទំនប់​​​០១កន្លែង សំណង់​​ស្ទាក់​ទឹក​​​០១កន្លែង ​ក្នុង​​ក្រុង​​ស្រុក​​​មាន​​​ចំនួន​០៧កន្លែង ស្ថានីយ៍បូមទឹក​​មាន​០២​កន្លែង គឺ​ស្ថានីយ៍​បូម​ទឹក​​ត្មាតពង​​(​ហ៊ុនសែន​៤៧​) និង​ស្ថានីយ៍​​បូម​​ទឹក​​ឈើ​ទាល​។​ ប្រព័ន្ធ​ស្រោច​ស្រព​ដែល​មាន​សក្តានុពល​ គឺ​ប្រព័ន្ធ​ធារាសាស្រ្ត​ស្ទឹង​បវេល ដែល​ស្រោច​ស្រព​នូវ​រដូវ​​វស្សា​​​ ​៥០,៩៤៦ហិតា និង​រដូវប្រាំង ៥,៣២០ហិតា ប្រព័ន្ធ​ធារាសាស្រ្ត​កង្ហត ស្រោចស្រព​នូវ​រដូវ​វស្សា​ ​៣៧,០០​០​ហិតា និង​​រដូវ​ប្រាំង ២,៤០០ហិតា ប្រព័ន្ធ​ធារាសាស្រ្ត​ស្ទឹងមោងប្ញស្សី រដូវវស្សា​ស្រោច​ស្រព ​៤៤,៤៩៨ហិតា និងរដូវប្រាំង ១,៨៥០ហិតា ប្រព័ន្ធធារាសាស្រ្តកំពីងពួយ រដូវវស្សាស្រោចស្រព ​២២,០០០​ហិតា​ និង​រដូវ​ប្រាំង៩,៩០០ហិតា ប្រព័ន្ធ​ធារាសាស្រ្ត​អាងភាស រដូវ​វស្សា​ស្រោចស្រព ៣,២០០ហិតា និង​​រដូវប្រាំង ​៩៨០​ហិតា ប្រព័ន្ធ​ធារាសាស្រ្ត​អាង​ចក​ រដូវវស្សាស្រោចស្រព ១,២៧០ហិតា និងរដូវប្រាំង ​១០០​ហិតា សរុប​រួម គឺរដូវវស្សា​ស្រោចស្រព​បាន ១៥៨,៩១៤ហិតា និងរដូវប្រាំង ២០,៥៥០​ហិតា។​ សម្រាប់​​វិស័យ​​​ឧស្សាហកម្ម និង​ការកែច្នៃ​ក្នុង​ខេត្​តរួមមាន​សហគ្រាស​ផលិតកម្ម​ឯកជន​មាន​ចំនួន​ ​៧៦៥មូល​ដ្ឋាន​​(​អត់​​ដំណើរការ​៧៥​)​ និង​ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ​មាន​ទីតាំង​ច្បាស់​លាស់​ចំនួន ​១១​ក្រុមហ៊ុន​។ ​ក្នុងនោះ​​សហគ្រាស​ខ្នាតតូច និងមធ្យម​(សិប្បកម្ម)​​មានចំនួន ៧៦១មូលដ្ឋាន​​(ឈប់​៧៥​​មូល​ដ្ឋាន) និង​ខ្នាត​​មី​​ក្រូទុន​តិចជាង​៥០,០០០​$ (​​វិនិយោជិក​តិច​ជាង​១0នាក់​​)​មាន ៥៨៦មូលដ្ឋាន។ ខ្នាត​តូច​​ទុន​ចន្លោះ​ពី៥០,០០០-២៥០,០០០​ដុល្លារ (១,0៥០នាក់​)​មាន ១៦៨មូលដ្ឋាន និង​ខ្នាត​មធ្យម​ទុនចន្លោះ ២៥០,០០០​​-៥០០,០០០$ ​(៥១​នាក់​ទៅ១០០នាក់)​មាន ១១មូលដ្ឋាន​​​។ រោងម៉ាស៊ីនកិនស្រូវ​មានចំនួន ៣៦៨មូ​ល​ដ្ឋាន ក្នុង​នោះ​ខ្នាត​តូច​២៦៧មូលដ្ឋាន (ឈប់៤៣) ទុនវិនិយោគចាប់ពី ៥០,០០០ដល់ ​២៥០,០០០ដុល្លារ ​(រោងចក្រ​)​ ខ្នាត​​មធ្យម ​៩២​មូលដ្ឋាន​​(ឈប់១២) ទុនវិនិយោគ​ចាប់ពី ២៥០,០០០ដល់៥០០,០០០​ដុល្លារ ​(រោងចក្រ) ​និងខ្នាត​ធំមាន ​៩​មូល​​ដ្ឋាន​(ឈប់១) ទុនវិនិយោគចាប់ពី​៥០០,០០០ដុល្លារ​ឡើង​​(រោងចក្រ)​។ ដោយឡែក ក្រុមហ៊ុន​នាំ​ចេញ​បៃតង​(កម្ពុជា)​ភីអិលស៊ី រោងម៉ាស៊ីនកិនស្រូវមួយចំនួនកំពុងតម្លើងម៉ាស៊ីនឧបករណ៍​និង​ឃ្លាំង​បន្ថែម​ដើម្បី​បង្កើន​នូវ​សមត្ថភាព​កិន​កែច្នៃ​អង្ករ​សំដៅ​បម្រើ​ឱ្យ​ទីផ្សារ​នាំចេញ​ក្រៅ​ប្រទេស​ពិសេស​ក្រុមហ៊ុន​បៃតង​(កម្ពុជា)​ភីអិលស៊ី​។ ឧបករណ៍ និងម៉ាស៊ីន​(បច្ចុប្បន្ន​មាន​សមត្ថភាព​ផលិតធំ និងបច្ចេកវិទ្យា​ខ្ពស់) ម៉ាស៊ីនសម្ងួត ៧០០​តោន/ថ្ងៃ (ម៉ាក SUNCUE តៃវ៉ាន់) ​ឃ្លាំងស្តុក ១០០,០០០តោន ម៉ាស៊ីនកិន​ ៤៨០តោន/ថ្ងៃ​​(ម៉ាកSATAKE​ជប៉ុន) ម៉ាស៊ីនកែច្នៃ ២៧០តោន/ថ្ងៃ​​(ម៉ាកSATAKE ជប៉ុន)។ ការ​នាំចេញស្រូវដែលប្រមូលបានស្មើនឹង​៩១,៧៦៣.៣៣៤តោន អង្ករសម្រាប់នាំចេញ​(ផ្ទាល់ និងប្រយោល)​​ស្មើ​៥០,៤៩២.៥៨៩តោន អង្ករក្រអូប (ផ្កាម្លិះ និងសែនក្រអូប) ស្មើ​៤៧,២២៦.៥៨៩តោន អង្ករធម្មតា (អង្ករនាងខុន អង្ករស និងIR ) ស្មើ​៣,២៦៦តោន​។ រីឯខាង​រដ្ឋាករទឹក​​មាន​សមត្ថភាព​ផលិត​​​ទឹក​ស្អាត​ពេល​បច្ចុប្បន្ន​ ​៣៣,៥២០ម/១ថ្ងៃ បូមទឹកឆៅ​ប្រចាំឆ្នាំ​សម្រាប់​យកមក​ធ្វើ​ផលិ​តកម្ម​ ៦,៨០៦,០៥៨ម/១ឆ្នាំ ផលិតទឹកស្អាតបាន ៦,៥២៧,៧៦៩ម/១ឆ្នាំ ​ការផ្គត់ផ្គង់​ទឹកស្អាត​ជា​​មធ្យម​ ១៧,៨៨៤ម/១ថ្ងៃ​ ​តម្លៃ​​ទឹក​ស្អាតក្នុង០១ម៉ែត្រគូប​១,៥០០រៀល។ ថាមពលអគ្គិសនី​នាំចូល​​មក​ពី​​ប្រទេ​សថៃ និងខេត្ដពោធិ៍សាត់​ក្នុង​​តម្លៃ​​សមរម្យ។ ២០១៧ថាមពលផលិត​ ៣៦៤,៩៩៨,១៤០Kwh​ ថាម​ពលប្រើប្រាស់​៣៤៤,៥៦៧,៩៨០​Kwh/១​ឆ្នាំ​​ ចំនួនអាជីវកម្ម៥២+​អគ្គិសនី​ខេត្ត១មាន ៥៣មូលដ្ឋាន ​ដែលចែកចាយថាមពល​ជូនអតិថិ​ជន​ក្នុងខេត្តបាន ៤៥,២១៦អតិថិជន និងតម្លៃ​សេវាករ​អគ្គិសនី​​១​Kwh/៨០០រៀល។ វិស័យទេសចរណ៍​​ខេត្តបាត់ដំបង​មាន​រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តចំនួន ០៥កន្លែង (ចន្លោះសតវត្សទី១០&១២ រួមមាន​ប្រាសាទបាណន់ ឯកភ្នំ បាសែត ស្នឹង និងភ្នំសំពៅ…និងអាគារ​រដ្ឋ​បាល​សាលាខេត្ត ផ្សារ​ វត្ត សាលា​រៀន​ ផ្ទះបុរាណ ផ្ទះល្វែង) រមណីដ្ឋានវប្បធម៌មាន ០២កន្លែង គឺ​ភូមិ​វប្ប​ធម៌​​(ផ្ទះបុរាណ) និងសារ​មន្ទីរខេត្ត។ រមណីយដ្ឋានធម្មជាតិមាន ១៥កន្លែង គឺសេកសក ទឹកធ្លាក់​ពេជ្រ​ចិន្តា ល្អាងបាដាក់ ភ្នំប្រាំពីរ ល្អាងភ្នំ​ទាក់​ទ្រាំង ពពុះថ្ម ជ្រលងបព្វតា កោះស្នេហ៍ ចម្លងកួយ ថ្មតម្រួត កំពង់​ត្រាង​មានជ័យ ស្នឹងក្រញួង បន្ទាយ​សត្វព្រែកទាល់ និងអាងទឹកកំពីងពួយ ​(ចុះបញ្ជី​ក្នុង​ប្លង់គោល​មន្ទីរ​ដែន​​ដីនគររូបនីយកម្ម និងសុរិយោ​ដី​ខេត្ត​)។ មានវត្តប្រាសាទបុរាណ​(ស.វ១០-១២) និងរម​ណី​យដ្ឋានទេសចរណ៍ជាច្រើន​កន្លែង​​សរុបចំនួន ៣៦កន្លែង។ ស្ថិតិភ្ញៀវទេសចរណ៍​សរុបប្រចាំ​ឆ្នាំ២០១៧ ៦១៨,១៣៩នាក់ ក្នុងនោះ​ភ្ញៀវជាតិ​ ​៥១៩,៨៣៥​​នាក់ និង​ភ្ញៀវអន្តរជាតិ ៩៨,៣០៤នាក់​​។ ការគ្រប់គ្រង​​ឧស្សាហកម្ម​ទេសចរណ៍​​សណ្ឋាគារ និង​ផ្ទះ​សំ​ណាក់​​​ក្នុង​​​ក្រុង​​ គឺ​មាន​​សណ្ឋាគារ ៤៩​កន្លែង ស្មើនឹង​​​​១,៨៣៥​​​​បន្ទប់ ក្នុង​នោះ​​គ្រែ១​​មាន ៨៣១បន្ទប់ និង​​គ្រែ២​មាន ១,១២៧​បន្ទប់ (សណ្ឋា​គារ​​​លំដាប់​​ផ្កាយ​​៤​​មាន​​​០១កន្លែង ផ្កាយ៣​មាន​​០៤កន្លែង និង​ធម្មតា​ចំនួន​៣២​កន្លែង​​) ផ្ទះ​សំណាក់ ៨៥​កន្លែង​​​មាន​​១,៤៣៤​​បន្ទប់ (​​គ្រែ២​​មាន ៣៦៤​បន្ទប់ និង​​​គ្រែ១​មាន ៨៣៥​បន្ទប់​) ភោជនីយដ្ឋាន​​មាន​៦៩​​មូលដ្ឋាន តុ​៨៩៣ កៅអី​៤,២៣៣​ ខារ៉ា​អូខេ​២១​​មូលដ្ឋាន រង្គ​សាល​​​០៣​​មូលដ្ឋាន ម៉ាស្សា-ស្បា​០៦​មូលដ្ឋាន។ ដោយ​ឡែក​សណ្ឋាគារ​និង​ផ្ទះ​​សំណាក់​​នៅ​តាម​​បណ្តា​​ស្រុក​ទាំង​១៣​ សណ្ឋាគារ​​០៣​កន្លែង​មាន​៩៧​បន្ទប់ (​គ្រែ១​មាន​៨៧​បន្ទប់ និង​គ្រែ២​​មាន​១០​​បន្ទប់​) ផ្ទះ​សំណាក់​​៣១​កន្លែង មាន​​៤៨១​បន្ទប់​(​គ្រែ១​មាន​៣៨៥បន្ទប់ និង​គ្រែ២​មាន​​៩៦​បន្ទប់​​) ភោជនីយដ្ឋាន​មាន​៥១​មូលដ្ឋាន​ តុ​៤១១កៅអី​២,៤៤៧ ខារ៉ាអូខេ​​មាន​១៨​មូលដ្ឋាន មាន​​៩០​បន្ទប់ ម៉ាស្សា​-​ស្បា​មាន​​​០១​មូលដ្ឋាន​។ ក្នុង​នៅ​​​ភ្នាក់​ងារ និង​ក្រុម​ហ៊ុន​​បម្រើ​​សេវាកម្ម ភ្នាក់ងារ​​ទេសចរណ៍​​មាន​​០៤​សាខា​​ គឺ​អេស៊ានត្រេល ​កាពីតូល​​ទេសចរណ៍​ ខ្សាច់មាសធួរ ក្លូប៊ល​ខមប៊ីណេសិន​។ ឯ​ក្រុមហ៊ុន​ដឹក​ជញ្ជួន​តាម​ផ្លូវ​គោក​មាន​០៩​សាខា ដូចជា​កាពីតូល ផារ៉ា​ម៉ោនអង្គរ រិទ្ធិ​មុនី្ន ​ពន្លឺអង្គរខ្មែរ សូរិយា កម្ពុជា​​អង្គរ​​អ៊ិចប្រេស​ ​​KSO GST លាំងយូអេស​។ ខាង​សេវា​ផ្លូវ​គោគ​​ គឺ​ថ្ងៃ​​ធម្មតា​តម្លៃ​សំបុត្រ ២០,០០០​រៀល​ទៅ​២៥,០០០​រៀល​(​ឡាន​ក្រុង​) ឡាន​វីអាយ​ភី​​៣២,០០០​​រៀល​​ទៅ​​៤០,០០០​រៀល តាក់ស៊ី​​៤០,០០០​រៀល​​​ទៅ​៥០,០០០​រៀល ថ្ងៃ​បុណ្យ​​តម្លៃ​សំបុត្រ​​៣០,០០០​រៀល​ទៅ​​៤០,០០០​​រៀល​។ ផ្លូវ​ទឹក​មាន​ចំនួន​០៦​សាខា​ គឺ​ក្រុមហ៊ុន​ចាន់ណា​អ៊ិចប្រេស អង្គរ​អ៊ិច​ប្រេស កាន់តាយ រ៉ូយ៉ាល់ ពន្លឺពេជ្រ និងជួរសាវ៉ា ក្នុងនោះ​សេវា​តម្លៃ​សំបុត្រ​ភ្ញៀវ​ជាតិ​១0$ និង​​ភ្ញៀវ​អន្តរ​ជាតិ​២០$​)​។ លើ​វិស័យ​​អប់រំ​​នៅ​ក្នុង​ខេត្ត​មាន​សាលា​មត្តេយ្យ និង​វិទ្យាល័យ​​ចំនួន ១.០៤៦សាលា សិស្ស​សរុប ២៣៨,២៣២​​នាក់​(​ស្រី​​១១៧,៩១០​នាក់​) មត្តេយ្យ​សិក្សា​មាន​៣០៣​ខ្នង សិស្ស​សរុប​ ១៣,៦៤៤​​នាក់​​​(​​ស្រី​​៦,៩៦៣​​​នាក់​​)​ បឋមសិក្សា​​​​​​មាន​​៦២៥​​ខ្នង​ សិស្ស​ស​​​​រុប​​​១៦៥,១៦៩​​នាក់​(​​ស្រី​៧៩,៤០២​នាក់​) អនុវិទ្យាល័យ​​មាន​៩៥​ខ្នង​ សិស្ស​​សរុ​ប​​២៧,១៦៣​​នាក់​​(​​​​ស្រី​១៤,៣០៦​នាក់​)​ វិទ្យាល័យ​មាន​២៣​ខ្នង​ សិស្ស​សរុប​២៧,៦៧១​​នាក់​​(​​ស្រី​​១១៥,៤១៧​​នាក់​)​។ រីឯ​សាកលវិទ្យាល័យ និង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​មាន​១៦​ទីតាំង​ ដែល​មាន​​សិស្ស ១៥,១៨៧​​នាក់​​(​ស្រី​​​​៧,០១០​នាក់​)​​ សាកល​វិទ្យាល័យ​មាន​១១​(​រដ្ឋ១) សិស្ស​សរុប ១១,៧​00​​នាក់​​(​ស្រី​​៣,២៥៣​នាក់) ​មជ្ឈ​មណ្ឌល​គរុកោសល្យមាន​០២​កន្លែង​​ សិស្ស​សរុប​៤៤០នាក់​​(​​ស្រី​២៦០​នាក់)​​ វិទ្យាស្ថាន​បណ្តុះ​​​បណ្តា​ល​វិជ្ជា​ជីវៈមាន​​០៣​កន្លែង សិស្ស​​សរុប​ ២,០៤៧​នាក់​(​​​ស្រី​៧៩០​នាក់​) មធ្យម​សិក្សា​សុខាភិបាល​ភូមិភាគមាន​០១​កន្លែង​ សិស្ស​សរុប​ ១,០០០​នាក់​​(​​ស្រី​​៧០៧​នាក់​)​។ ខេត្តបាត់ដំបង​ក៍​មាន​ការ​បង្កើត​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​​​ ទីផ្សារ​​លក់​រាយ និង​បោះដុំ​(​ទំនិញ​ក្នុង​តំបន់ ឬ​នាំ​ចូល​)​សម្រាប់​ចែក​ចាយ​បន្ត​។​ ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ធំ និង​មាន​ប្រជាពលរដ្ឋ​ច្រើន​។ ក្រៅពី​នេះ​តម្រូវ​ការ​ឥណទាន​ក៏​មាន​ច្រើន​​សម្រាប់​ជួយ​គាំទ្រ​​ដល់​​អ្នកផលិត និង​ពាណិជ្ជករ​​នាំ​ចេញ​​ជួយ​​ជំរុញ​​ឱ្យ​​មាន​ផលិតផល​និង​ការ​កែច្នៃ​កសិផល​​ឱ្យ​មាន​​កំណើ​ន​​ឡើង​បញ្ចុះ​អត្រា​ការ​ប្រាក់​ទាប ជួយ​លើក​ទឹ​ក​ចិត្ដ​ដល់​អ្នក​ផលិត​នាំ​ចេញ​។ សម្រាប់​ឱកាសនៃការធ្វើ​វិនិ​យោគ​នៅ​ខេត្ត​​ដំណាំ​​កសិកម្ម​​និង​​កសិ​​-ឧស្សាហកម្ម ការ​ចិញ្ចឹម​សត្វ និង​កសិដ្ឋាន ទេស​ចរណ៍ ធនធានធម្មជាតិ រ៉ែ ថ្មអា ដីក្រហម បង្កើត​រោងចក្រ ​និង​បង្កើន​ការ​ផលិត​ទំនិញ​​សម្រាប់​​នាំ​​ចេញ​មាន​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​(​ទីផ្សារ​លក់រាយ​និង​​បោះដុំ​)​ មាន​តម្រូវ​ការឥណទាន ​(​សម្រាប់​ជួយគាំ​ទ្រ​​ដល់​​អ្នកផលិត និង​​ពាណិជ្ជករ​​នាំចេញ​) ខេត្តធំ មានកំលាំងពលកម្មគ្រប់គ្រាន់ អាជ្ញាធរ​មាន​ទំនាក់ទំនង​ល្អ​​ ជួយ​សម្រប​សម្រួល​ ជំរុញ និង​កិច្ច​សហប្រតិបត្តិការណ៍​ល្អ​។ ដោយឡែកផ្នែកវិនិយោគមានក្រុមហ៊ុន​ក្នុងស្រុក​ចំនួន ១៦ក្រុមហ៊ុន​​​​​​ក្នុងនោះ បាត់ដំបង រ៉ាយស៍ អ៊ិនវេសមេន (អង្ករ) ស្រុកថ្មគោល ឃែបភីថល ហ្វូដ អ៊ិនវេសមេន អ៊ីមផត អិចផត(អង្ករ) ស្រុកថ្មគោល លី តាយម៉េង (ម្សៅដំឡូងមី) ស្រុកកំរៀង ហុង ហួតលី(ថ្ម) តាគ្រាមបាណន់ ហេង ឆាត ខុនត្រាក់សិន ខូអិលធិឌី(ថ្ម)តាគ្រាម ស្រុកបាណន់ សុខសុខា​ ខូអិលធិឌី(ថ្ម)ស្រុកគាស់ក្រឡ កំពត អិន​អិល​ស៊ី​គ្រុប​ខូអិលធិឌី​(ថ្មអារ)តាគ្រាម ស្រុកបាណន់​ហ្វឺស​ស្កាដ អ៊ីមផត អ៊ិចស្ពត ខូអិលធិឌី(ថ្មអារ)តាគ្រាម ស្រុកបាណន់ ហ៊ិចសុន អ៊ិនថឺណាស់ទីយូណល​ខូអិលធិឌី(ថ្ម)តាគ្រាម ស្រុកបាណន់ សងថនខូអិលធិឌី(ដីក្រហម)ព្រៃសិន ស្រុកគាស់ក្រឡ បាត់ដំបង​ខញស៊ីម៉ង់តិ៍ ខូអិលធិឌី (ដីក្រហម) ភ្នំបាណង់ ស្រុករតនមណ្ឌល បាត់ដំបងខញ ស៊ីម៉ង់តិ៍ខូអិលធិឌី (ថ្មកំបោរ) ភ្នំដូនមាយ ស្រុករតនមណ្ឌល បាត់ដំបងខញ ស៊ីម៉ង់តិ៍ខូអិលធិឌី(ថ្មសំណង់) ភ្នំដូនមាយ​រតនមណ្ឌល ភូ យ៉ាងកម្ពុជា ខូអិលធិឌី (រ៉ែមាស)ស្រុកភ្នំព្រឹក ដាពែន មីនីង អ៊ិនវេសមែន​ខូអិលធិឌី (លោហៈ) ស្រុកភ្នំព្រឹក សំពៅលូន និងស្រុកម៉ាឡៃ បាត់ដំបង អាហ្គ្រោអ៊ិនដាសស្ទ្រីខូអិលធីឌី។ សម្រាប់​ក្រុមហ៊ុនបរទេសវិញ ប្រទេសចិនមានចំនួន០៣ក្រុមហ៊ុនគឺ ​Mei Jin Rice (Cambodia) Co.Ltd) (Rice Moungrusey), Yunan Erkang (Cambodia) Investment.Co.,Ltd (Ratanakmondal), Vang Kang Bio Co.,Ltd (Ratanakmondal, Ni Mei (Cambodia) ​Phamaceutical.Co.,Ltd (Ratanakmondal)​, Er Kang Bio Starch Co.,Ltd (Rattanakmondal)​។​ ប្រទេសថៃ មានចំនួន០១ក្រុមហ៊ុនគឺ​រោងចក្រអ៊ែរ៉ូ​​​សូ​ហ្វ សាំមីត ហ្វូតវែរ(ស្បែកជើង) ស្រុកសំពៅលួន ​(AEROSOFT SUMMIT FOODWEAR Co,.Ltd​) ​ប្រទេស​ជប៉ុន មានចំនួន​0​១ក្រុមហ៊ុនគឺ ​Khmer Envelope Co., Ltd (Started 2008)​ ដែលបំបែកទៅជា​​​Cambodia-Japan Industrial Park (CJIP), Khmer Jyoryu Co., Ltd (Started 2013), Cambodian Sugiura trading Co., Ltd (Sarted 2011), Kinsei (Cambodia) Co., Ltd (Started 2014)​​។ រីឯ​រោងចក្រ​​ស៊ី​ម៉ង់ត៍ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន លីមីធីត គឺជារោងចក្រផលិតស៊ីម៉ង់ត៍​ដែលមានការ​រួម​វិនិ​យោគ និងបង្កើតឡើងដោយក្រុមហ៊ុន Angul Conch Group ប្រទេសចិន និងក្រុមហ៊ុនប៉ាស៊ីហ្វិច ត្រកូលស៊ី ប្រទេសកម្ពុជា ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំង​ក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រុមហ៊ុនបង្កើតឡើងនៅក្នុងខែមេសា ២០១៥ និងដាក់​សម្ភោធ​ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ​​ក្នុងខែឧសភា ឆ្នាំ២០១៨។ មានគម្រោងបង្កើតខ្សែសង្វាក់ផលិតកម្មចំនួន០២ខ្សែ ដោយខ្សែទី១ មាន​សមត្ថភាព​ក្នុង​ការ​ផលិត​ស៊ីម៉ង់ត៍​​បាន​ចំនួន​៥,០០០​តោន/១ថ្ងៃ និងមាន​ប្រព័ន្ធ​កិន​ម៉្សៅ​ស៊ីម៉ង់ត៍ ៣,៦លានតោន។ មានបំពាក់ប្រព័ន្ធផលិតអគ្គិសនីដើរដោយកំដៅ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រួលដល់ការរស់នៅ និងផលិតកម្ម ក្លាយជាសហគ្រាសដែលមានសមត្ថភាព​ផលិត​​ស៊ីម៉ង់ត៍ធំ​ជាង​គេ និងមាន​បច្ចេកវិទ្យាទំនើបនាំមុខគេក្នុងប្រទេសកម្ពុជា ដោយ​ផ្តល់​ការងារ​បាន​ជាង​១,៥០០​កន្លែង​។ អំពី​ទិដ្ឋភាព​ច្បាប់​ស្ដី​ពី​វិនិយោគ​រួមមាន នីតិវិធី​ចុះ​បញ្ជី​គម្រោង​វិនិយោគ ដែល​​អ្នក​វិនិយោគ​អាច​ដាក់​​ពាក្យ​​​​សុំ​វិនិយោគ​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬ​នៅ​​អនុគណៈ​កម្មាធិការ​វិនិយោគ​ខេត្ត​​។ ​ក្នុង​រយៈ​​ពេល​​​៣​ថ្ងៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬ​អនុគណៈ​កម្មាធិការ​វិនិយោគ​ខេត្ដ ត្រូវ​ចេញ​វិញ្ញាបនប័ត្រ​​ចុះ​​បញ្ជី​មាន​លក្ខខណ្ឌ ឬ​បដិសេធ​។ ក្នុង​រយៈ​ពេល​២៨​ថ្ងៃ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬ​អនុគណៈ​កម្មា​ធិការ​វិនិ​​យោគ​ខេត្ដ ត្រូវ​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​។ ក្នុងនោះ​ការ​ធានា​លើ​ការ​វិនិយោគ គឺ​មិន​​រើស​​អើង​ចំពោះ​អ្នក​វិ​និយោគ​ក្នុង​ស្រុក ឬ​បរទេស​(​លើក​លែង​តែ​ដី​ធ្លី​) មិន​ធ្វើ​ជា​តូបនីយកម្ម​ដែល​នាំ​ឱ្យ​ប៉ះ​​ពាល់​​​ដល់​ទ្រព្យ​សម្បត្ដិ​របស់​វិនិយោគិន មិន​ត្រួត​ពិនិត្យ​ថ្លៃ​ផលិតផល ឬ​ថ្លៃ​សេវា​នានា គឺ​ទុក​ឱ្យ​កំណត់​​ថ្លៃ​​​តាម​ទីផ្សារ​សេរី អ្នក​វិនិយោគ​មាន​សិទ្ឋិ​ទិញ​រូបីយ​បណ្ណ័​បរទេស​ដើម្បី​បង្វិល​ទៅ​បរទេស​ដើម​វិញ​។ រីឯ​បណ្ដា​វិស័យ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​វិនិយោគ​ គឺ​មាន​ឧស្សាហកម្ម​នាំ​មុខ ឬ​ឧស្សាហ​កម្ម​ដែល​​មាន​​បច្ចេកវិទ្យា​ខ្ពស់ ការ​បង្កើត​ការងារ ការ​បង្កើន​ការ​នាំ​ចេញ ឧស្សាហកម្ម​ទេសចរណ៍​ ការ​ផលិត​​ទំនិញ​កសិ​-​ឧស្សាហកម្ម និង​ឧស្សាហកម្ម​កែច្នៃ ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ឋ​រូបវ័ន្ដ និង​ការ​ផលិត​ថាមពល​​ ការ​ការ​ពារ​បរិស្ថាន ការ​វិនិយោគ​ក្នុង​តំបន់​អភិវឌ្ឍន៍​ ពិសេស​ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​​។ ការ​លើ​ក​​ទឹក​ចិត្ដ ការ​លើក​លែង​ពន្ឋគយ ឬ​ពន្ឋ​អាករ​១០០%​ក្នុង​ការ​នាំ​ចូល​(​សម្ភារៈ​សំណង់​)​ ការ​លើក​លែង​​ពន្ឋ​​គយ​១០០%​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ទៅ​ក្រៅ​ប្រទេស រយៈ​​ពេល​លើក​លែង​​ពន្ឋ​​លើ​​ប្រាក់​ចំណេញ​​​៩ឆ្នាំ​ (​ពន្ឋ​លើ​ប្រាក់​ចំណេញ​២០%​) អនុញ្ញាត​ឱ្យ​ផ្ទេរ​ប្រាក់​ចំណេញ​ដោយ​សេរី​(ពន្ធ​កាត់​ទុក​១៤%​) ការ​​​ប្រើ​ប្រាស់​ប្រាក់​ចំណេញ​លើ​មុខ​សញ្ញា​វិនិយោគ​(​រំលោះ​​ពិសេស​៤០%​)​។ រីឯ​​កម្ម​សិទ្ឋិ និង​​ប្រើ​ប្រាស់​​​ដី​​ធ្លី​វិញ (​ផ្អែក​លើ​ច្បាប់​ភូមិបាល​) ការ​កាន់​កាប់​ជា​កម្ម​សិទ្ឋិ​ដីធ្លី មាន​តែ​ចំពោះ​រូបវន្ដ័បុគ្គល ឬ​នីតិបុគ្គល​​សញ្ជា​តិ​ខ្មែរ។ អ្នកវិនិយោគ​អាច​ប្រើប្រាស់​ដីធ្លី​តាម​រយៈ​ការជួល​ត្រឹម​៤៥ឆ្នាំ​(​សម្បទាន​ដី​)​។ អនុគណៈ​​កម្មា​ធិការ​វិនិយោគ​ខេត្ត មាន​សិទ្ឋិ​សម្រេច​លើ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគ​ក្នុង​ក្របខណ្ឌ​ខេត្ដ ដែល​មាន​ទុន​វិនិយោគ​ទាប​ជាង​០២​(​ពីរ​)​លានដុល្លារ​។ សម្រាប់​​ផែនការ​​អភិវឌ្ឍន៍​​ខេត្ត​​នា​​ពេល​​ខាង​មុខ​​ គឺ​លើក​​ស្ទួយ​វិស័យ​កសិកម្ម ប្រព័ន្ធ​ស្រោច​ស្រព​២/១ឆ្នាំ​ បង្កើន​ទិន្នផល និង​មាន​គុណភាព​ខ្ពស់ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម​និង​ការ​ជីក​យក​រ៉ែ អភិបាល​​កិច្ច​​ល្អ​ ច្រក​តាម​ព្រំដែន​មាន​ទំនាក់​ទំនង​ល្អ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ជំរុញ​លើក​ស្ទួយ​លើ​​ការ​វិនិ​យោគ និង​វិស័យ​ទេសចរណ៍ អភិរក្ស​តំបន់​វប្បធម៌ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​។ លើ​វិស័យ​សាសនា​ ក្នុងឆ្នាំ​២០១៦​​ មានវត្ត​អារាម​ព្រះ​ពុទ្ធ​សាសនា ទាំង​២​គណៈ មាន​ចំនួន ៣៧៨​វត្ត​ក្នុង​នោះ វត្ត​មហានិកាយ​៣៥៧​វត្ត ធម្មយុតនិកាយ​១៤​វត្ត ព្រះសង្ឃ​៥,៩១៧​​​អង្គ (មហានិកាយ​​៥,៦៧៥អង្គ និង​ធម្មយុត្តិ​និកាយ​២៤២​​អង្គ​​)​​។ គ្រឹស្ត​សាសនា​មាន​វិហារ​​០៧​​កន្លែង ស្នាក់ការ​​២០៤​កន្លែង​។ បុព្វជិត​សាសនា​១១,៤៦៧​នាក់​​(​ស្រី​៧,២២៧​​នាក់​)​ ឥស្លាម​​សាសនា​មាន​​​វិហារ២២​កន្លែង ស៊ូរ៉ាវ​២៦​កន្លែង​​ អង្គការ​០៣​កន្លែង​។ បុព្វជិត​សាសនា ២៣,១៦៨​​នាក់​(​ស្រី​១១,៨០៣​​នាក់​)​។​ សាសនា​បាហៃ​ស្នាក់ការ​ធំ​​០១​កន្លែង សាខា​ស្នាក់ការ​០២​កន្លែង​​សាសនិក​ ២,២១៨​នាក់​​​(​​ស្រី​​១,២៧៣​​នាក់​)​​។ ព្រះពុទ្ធ​សាសនា​មហាយាន​(ចិន) មាន​វិហារ ​០៤​កន្លែង សាសនិក​៤៦៤​នាក់​(​​ស្រី​១៩៨​នាក់)​ ព្រះពុទ្ធ​សាសនា​ម​ហាយា​ន​​វៀតណាម​(កៅដាយ​)​ មាន​វិហារ​០១​កន្លែង សាសនិក​៦៥​នាក់​​(​​ស្រី​៣៥​នាក់​)​។ ព្រះពុទ្ធ​សាសនា​​មហា​យាន​វ៉ុន​(​កូរ៉េ​)​ មាន​​វិហារ​០១​កន្លែង​(​ស្រុក​សង្កែ​) សាសនិក​៨៦​នាក់​(​​ស្រី​៣៣​នាក់​)​។