រចនាសម្ព័ន្ធរដ្ឋបាលខេត្តតាកែវត្រូវបានរៀបចំយោងតាមប្រកាសដូចខាងក្រោម៖
- ប្រកាសលេខ៤២៧៤ ប្រ.ក ស្តីពីការបង្កើតការិយាល័យចំណុះទីចាត់ការនៃសាលាខេត្ត ការបង្កើតការិយាល័យនៃសាលាក្រុង ការបង្កើតការិយាល័យនៃសាលាស្រុក និងការកំណត់តួនាទីភារកិច្ច របៀបរបបការងារនៃការិយាល័យទាំងនេះ
- ប្រកាសលេខ៣២៤ សហវ-ប្រក ស្តីពីនិតិវិធីនៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- សេចក្តីសំរេចស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ស្រុកខណ្ឌ។
ក្រុមប្រឹក្សាខេត្តតាកែវមានអង្គភាពក្រោមឱវាទដូចខាងក្រោម៖
ក. គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
- អនុគណៈកម្មាធិការសេដ្ឋកិច្ច និងអនុគណៈកម្មាធិការសង្គមកិច្ច
ខ. គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ
គ. គណៈអភិបាលខេត្ត
- នាយករដ្ឋបាល ខេត្ត
- ទីចាត់ការរដ្ឋបាល
- ទីចាត់ការផែនការនិងវិនិយោគ
- ទិចាត់ការហិរញ្ញវត្ថុ
- ទីចាត់ការគ្រប់គ្រងធនធានមនុស្ស
- ទីចាត់ការអន្តរវិស័យ
- អង្គភាពលទ្ធកម្ម
- អង្គភាពច្រកចេញចូលតែមួយ
ឃ. គណៈកម្មាធិការលទ្ធកម្មគណៈអភិបាលខេត្ត
ង. គណៈកម្មាធិការនានា