ខេត្តតាកែវស្ថិតនៅប៉ែកនិរតី នៃព្រះរាជាណាចក្រកម្ពុជា ទីប្រជុំជនខេត្តស្ថិតក្នុងក្រុងដូនកែវមាន ចម្ងាយ ៧៧គីឡូម៉ែត្រតាមផ្លូវជាតិលេខ២ និង៨៧គីឡូម៉ែត្រតាមផ្លូវជាតិលេខ៣ ព្រមទាំង៧៥គីឡូម៉ែត្រ តាមផ្លូវដែកពីរាជធានីភ្នំពេញ។ ខេត្តមានព្រំប្រទល់ខាងជើង និងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ ខេត្តកំពង់ស្ពឺ និងខេត្តកំពត ហើយខាងត្បូង និងខាងកើតជាប់នឹងប្រទេសវៀតណាម មានផ្ទៃដីសរុបចំនួន៣.៧៥៤,៤៣ គីឡូម៉ែត្រការ៉េ ក្រុង០១មាន សង្កាត់០៣ ស្រុក០៩ មានឃុំចំនួន៩៧ និងភូមិចំនួន១.១១៩ ចំនួនគ្រួសារ ២២១.៧៣៦ ប្រជាពលរដ្ឋសរុប ១.០២៦.២០១នាក់/ស្រ្តីចំនួន ៥២៧.៦៨៩នាក់។